【双语新闻】柬埔寨国王和首相祝贺当选主席

发表于 讨论求助 2023-05-10 14:56:27

ព្រះករុណា  ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើព្រះរាជសារនិងសារលិខិតជូនពរចំពោះឯកឧត្តម ស៊ីជីនភីង ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។


【资料图】

柬埔寨国王西哈莫尼表示,我谨代表柬埔寨全体人民和参议院、国会、政府,并以我个人的名义向您致以最热烈的祝贺。我坚信,在您的英明领导下,中国将会取得更大发展成就,越来越繁荣富强,并继续在国际和地区事务中发挥重要作用。

ព្រះករុណា  ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលក្នុងព្រះរាជសារជូនពរថា  តាងនាមប្រជាជនទូទាំងប្រទេសកម្ពុជា  ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមនិងព្រះនាមទ្រង់ផ្ទាល់  សូមសម្តែងការជូនពរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម ស៊ីជីនភីង  ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន  ។ ព្រះអង្គទ្រង់មានជំនឿយ៉ាងមុតមាំថា  ក្រោមការដឹកនាំដ៏ឈា្លសវៃរបស់ឯកឧត្តម  ប្រទេសចិនពិតជានឹងទទួលបានសមិទ្ធផលនៃការអភិវឌ្ឍកាន់តែធំធេង  និងកាន់តែមានភាពរុងរឿងខ្លាំងក្លាជាមិនខាន  ក៏ដូចជានឹងបន្តដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិនិងតំបន់ផងដែរ  ។


【资料图】

柬埔寨首相洪森表示,您的丰功伟业赢得了全体中国人民的充分信任。我坚信,有您的远见卓识和不懈努力,,。 

ដោយឡែក  ក្នុងសារលិខិតជូនពររបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានថ្លែងថា ស្នាដៃនិងសមិទ្ធផលដ៏អស្ចារ្យរបស់ឯកឧត្តមទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនទូទាំងប្រទេសចិន ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោយចក្ខុវិស័យវែងឆ្ងាយនិងគ្មាននឿយហត់របស់ឯកឧត្តម  រដ្ឋាភិបាលនិងប្រជាជនចិននឹងឆ្ពោះទៅកាន់ភាពវិវឌ្ឍរីកចម្រើនថែមទៀតដើម្បីសម្រេចគោលដៅមួយសតវត្សរ៍ទាំងពីរ ក៏ដូចជានឹងកសាងប្រទេសចិនឲ្យទៅជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុង និងស្រស់ប្រិមប្រិយ ៕

*消息来源: 新华网 


翻译:郭翔青 审稿:SY LENG



发表
26906人 签到看排名