【澜湄时光*柬语新闻】同柬埔寨首相洪森举行会谈时强调 携手打造中柬具有战略意义的命运共同体

发表于 讨论求助 2023-05-10 14:56:27

资料图

    នៅព្រឹកថ្ងៃទី១១ខែមករា លោកលីខឹឈាងនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានៅក្រុងភ្នំពេញរាជធានីកម្ពុជា។ 

     ក្នុងកិច្ចជំនួប លោកលីខឹឈាងបានថ្លែងថា ភាគីចិនរីករាយចាត់ទុកខួបអនុស្សាវរីយ៍ទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរជាកាលានុវត្តភាព ពួតដៃជាមួយកម្ពុជាបង្កើតសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាដែលប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។    ប្រទេសចិនរីករាយក្នុងការបន្តពង្រឹងនិងពង្រីកការប្រាក់ស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីកម្ពុជា ធ្វើឲ្យស៊ី ជម្រៅ នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយគ្នានេះ ផ្តល់ជំនួយឧបត្ថម្ភដោយពេញទំហឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ លោកលីខឹឈាងបានថ្លែងទៀតថា ប្រទេសចិនរីករាយក្នុងការបន្តពង្រឹងនិងពង្រីកការសម្របសម្រួលនិងការផ្លាស់ប្តូរក្នុងយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនិងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដើម្បីបន្តរួមចំណែកសម្រាប់វឌ្ឍនភាពនិងភាពរុងរឿងក្នុងតំបន់។

      ជាការឆ្លើយតប សម្តេចហ៊ុនសែនបានសំដែងការអបអរស្វាគមន៍ចំពោះលោកលីខឹឈាងដែលបានអញ្ជើ្មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍ទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងកម្ពុជានិងចិន ហើយថ្លែងថាដំណើរទស្សនកិច្ចរបស់លោកលីខឹឈាងនឹងពង្រឹងនិងពង្រីកមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនជាពុំខាន ព្រមនិងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឲ្យឡើងដល់កម្រិតថ្មី។ ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយយ់ាងដាច់ខាតចំពោះកម្ពុជា។  កម្ពុជានឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវរបស់ចិនលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន រីករាយរួមសហការជាមួយចិនធ្វើសកម្មភាពអបអរសាទខួបអនុស្សាវរីយ៍ទី៦០ឲ្យបានល្អ ដើម្បីបន្តមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនពីមួយជំនាន់ទៅមួយជំនាន់។

       ក្រោយពី កិច្ចជំនួប លោកលីខឹឈាងនិងសម្តេចហ៊ុនសែនបានរួមគ្នាធ្វើជាសាក្ខីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួន១៩ច្បាប់ និងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមចិននិងកម្ពុជា៕


【 翻译:王昭君 审议:SY LENG  



发表
26906人 签到看排名