柬埔寨----戈公之旅

发表于 讨论求助 2023-05-10 14:56:27


戈公省位于柬埔寨西南部,

是一个与泰国接壤的海滨省份。

ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រមួយ

ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា

 ហើយក៏ជាប់នឹងព្រំដែនប្រទេសថៃដែរ។ 


位置示意图(国公省即戈公省)


由于柬埔寨旅游行业兴起不久,

戈公省的自然风光鲜有旅游团队来访,

因此,与其他开发了的旅游景区相比,

戈公省的原始美显得独特又神秘。

本次推送,就让笔者我介绍我的戈公之旅。

ដោយសារតែទេសចរណ៍របស់កម្ពុជាទើបរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយ ហេតុនេះទើបមានក្រុមទេសចរតិចតួចនៅឡើយបានទៅទស្សនាទេសភាពធម្មជាតិនៃខេត្តកោះកុង។ បើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍របស់កម្ពុជាដែលមានការអភិវឌ្ឍរួចហើយនោះ សម្រស់របស់ខេត្តកោះកុងមានលក្ខណៈពិសេសនិងអាថ៌កំបាំងច្រើន។ ពេលនេះ សូមឱ្យខ្ញុំណែនាំប្រិយមិត្តអំពីដំណើរទេសចរណ៍របស់ខ្ញុំនៅខេត្តកោះកុង។ 

戈公码头


笔者住的水上酒店


五月,趁着假期,我和朋友来到了戈公。

戈公省拥有大片红树林,旅游的第一天,

我们就购买门票进去参观红树林的一小部分,

当地人在红树林内部架起了竹道、石路,

保护了红树林湿地不受破坏的同时,

让旅客在树林中漫步

ឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាកនាខែឧសភា ខ្ញុំបានទៅលេងខេត្តកោះកុងជាមួយនឹងមិត្តភក្តិពីរបីនាក់ទៀត។ ខេត្តកោះកុងមានព្រៃកោងកាងជាច្រើនគ្របដណ្ដប់ល្វឹងល្វើយ។ នៅថ្ងៃទីមួយ យើងបានទិញសំបុត្រចូលទស្សនាព្រៃកោងកាងដែលអ្នកទេសចរអាចចូលទៅលេងបាន។ នៅទីនោះ អ្នកស្រុកបានសង់ផ្លូវជាស្ពានតូចៗធ្វើពីឫស្សីនិងថ្មនៅលើវាលភក់ក្នុងព្រៃកោងកាង ដែលអាចឱ្យអ្នកទេសចរដើរកម្សាន្ដមើលព្រៃកោងកាងបាន។ 

红树林


红树林栈道


红树林中间有一个市场,主要贩卖一些精致的手工艺作品和当地最吸引人的产物——海鲜,主要以螃蟹和青口为主。五月是红树林海鲜最肥美的时候,市场旁边的餐厅在红树林中架起了竹亭让客人们在上面进餐,我们按照当地的习惯,

光脚坐在竹亭地上,享用着海鲜。

នៅចំពាក់កណ្តាលព្រៃ យើងឃើញមានផ្សារមួយ មានលក់គ្រឿងសិប្បកម្មប្រណីតៗ និងគ្រឿងសមុទ្រជាច្រើន ដូចជាក្តាមនិងគ្រំសមុទ្រ។ ខែឧសភា គឺជាខែដែលមានគ្រឿងសមុទ្រស្រស់ល្អនិងឆ្ងាញ់ជាងគេ។ នៅក្បែរផ្សារនោះ មានភោជនីយដ្ឋានមួយចំនួន ដែលយើងអាចចូលទៅបរិភោគគ្រឿងសមុទ្រដ៏ឆ្ងាញ់នោះបាននៅក្នុងខ្យុះលម្ហែកាយដែលធ្វើពីឫស្សីប្រក់ស័ង្កសីនៅក្នុងព្រៃកោងកាង។ តាមទម្លាប់អ្នកស្រុក យើងត្រូវអង្គុយបរិភោគគ្រឿងសមុទ្រដោយដៃនៅលើកន្ទេលដែលក្រាលពីលើក្ដារ។


红树林大螃蟹


肥美的蟹肉


吃完海鲜后,我们继续前行,不久就看到了一个小码头,10美金就能让渔夫们开着小马达艇带着我们环游红树林,这次看到的红树林都是没开发的,根部深扎在水里,一片片成群分布在泰国湾的浅海中。环游一圈后,船夫会把我们送回红树林入口,红树林的行程也随之结束。

បន្ទាប់ពីញ៉ាំគ្រឿងសមុទ្រហើយ យើងបន្តដំណើរទៅទៀត មិនយូរប៉ុន្មានក៏បានឃើញផែតូចមួយ។ យើងបានចំណាយប្រាក់១០ដុល្លារដើម្បីឱ្យអ្នកបើកទូកកាណូតនាំយើងទស្សនាជុំវិញព្រៃកោងកាងនោះប្រហែល១៥នាទី។  ពេលនោះ យើងបានឃើញព្រៃកោងកាងដែលគេបានរក្សាទុក។ ព្រៃនោះចាក់ឫសយ៉ាងមាំចូលទៅក្នុងទឹក នៅផ្ដុំគ្នាជាគុម្ពៗពាសពេញសមុទ្ររាក់នៃខេត្តកោះកុង។ បន្ទាប់ពីជិះមើលជុំវិញហើយ អ្នកបើកទូកកាណូតនោះបាននាំពួកយើងត្រឡប់ទៅច្រកព្រៃកោងកាងវិញ ហើយការធ្វើដំណើរកម្សាន្ដនៅព្រៃកោងកាងក៏បានបញ្ចប់ទៅ។

红树林内河道


红树林外河道


第二天我们选择了前往戈公岛,戈公岛离岸较远,我们花了两三个小时的船程到达戈公岛北岸。

នៅថ្ងៃទី២ យើងបានទៅលេងកោះមួយហៅថាកោះកុង។ 

កោះកុងស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រ 

គឺត្រូវចំណាយពេលពីរឬបីម៉ោង

ទើបអាចទៅដល់ផ្នែកខាងជើងនៃកោះនោះបាន។


戈公岛的海好像可以洗掉内心的浮躁,它的海水清澈透明,海风掀起的小波浪让人不由自主地在海里摇摆起来,细软的海泥中蜗居的小鱼或者某些不知道名称的软体动物会偷偷爱抚路过的你,海鸥的鸣叫和沙滩上的浪声似乎让我看到了只有歌谣里才有的美妙的海滨时光。岛上没有任何一次开发过的痕迹,连更衣都要躲在茂密的丛林之中。整座岛都是原始自然的,丝毫没有受到外界影响,甚至连信号也无法触及这片世外桃源。

សមុទ្រខេត្តកោះកុងប្រៀបដូចជាឱសថម្យ៉ាងដែលអាចរំសាយភាពហ្មងសៅក្នុងចិត្តយើងបាន។ ទឹកសមុទ្រនៅទីនោះថ្លាឆ្វង់ល្អ ឯរលកតូចៗបណ្តាលមកពីខ្យល់ជំនោរសមុទ្រធ្វើឱ្យទូកយើងយោលយោកទៅមក ហើយត្រីតូចៗនិងសិប្បីសត្វជាច្រើនដែលមិនស្គាល់ឈ្មោះរស់អាស្រ័យដីភក់បាតសមុទ្រ នឹងនាំគ្នាមកប្រលែងលេងនឹងអ្នកដំណើរ។ សំឡេងរបស់សត្វរំពេសមុទ្រនិងស្នូរទឹករលក ធ្វើឱ្យយើងមានអារម្មណ៍ថាមានពេលវេលាដ៏រីករាយបំផុតក្នុងជីវិត ដែលធ្លាប់តែឮក្នុងបទចម្រៀង។ នៅកោះនោះ យើងមិនទាន់ឃើញមានមនុស្សទៅកាន់កាប់បំផ្លិចបំផ្លាញសម្រស់ធម្មជាតិដ៏ស្រស់ស្អាតទេ។ ធម្មជាតិនៅរក្សាសភាពដើមរបស់ខ្លួនបាន គឺពុំមានឥទ្ធិពលពីខាងក្រៅមកទេ។ វាគឺជាទីឋានមួយដែលហាក់ដូចជាស្ថិតនៅឆ្ងាយពីមនុស្សលោក សូម្បីតែសញ្ញាសេវាមួយកាំរបស់ទូរសព្ទក៏គ្មានផង។

清澈的海水


海边的风景


不明软体动物


在岛上,船夫们为我们烹制了

从海里打上来的鱼,

我们坐在海边,

与其它一同前来的外国友人一同用餐,

安静地享受着宁静。

 នៅលើកោះនោះ អ្នកបើកកាណូតបានអាំងត្រីសមុទ្រឱ្យយើងញ៉ាំ។ យើងអង្គុយ បរិភោគអាហារថ្ងៃត្រង់នៅលើឆ្នេរខ្សាច់ ហើយរីករាយនឹងពេលវេលាដ៏ស្ងប់ស្ងាត់ជាមួយនឹងភ្ញៀវទេសចរបរទេសដទៃទៀត។


海天一色


可惜的是,由于路途遥远,

我们在戈公岛上呆了一会儿就不得不回去了,

在回程中,我们在茫茫的海中看到了东南亚的落日。

 ប៉ុន្ដែគួរឱ្យសោកស្តាយណាស់ យើងត្រូវត្រឡប់ទៅវិញដោយមិនបាននៅលេងយូរប៉ុន្មានផង ដោយសារតែវានៅឆ្ងាយពីដីគោក។ ពេលធ្វើដំណើរទៅវិញ យើងបានគយគន់ព្រះអាទិត្យអស្ដង្គតរបស់អាស៊ីអាគ្នេយ៍នៅលើសមុទ្រដ៏ធំល្វឹងល្វើយ។


海上落日


第三天,我们来到戈公省另一个绝佳的旅游胜地

七星海

风光旖旎的七星海位于戈公省西南部海滨,面朝泰国湾,背靠世界第二大红树林保护区,是天津优联集团于2008年投资建设的综合投资开发试验区。

នៅថ្ងៃទី៣ យើងបានទៅលេងរមណីយដ្ឋានមួយកន្លែងទៀតនៅខេត្តកោះកុង ជាកន្លែងដ៏ល្អមួយសម្រាប់ដើរកម្សាន្ត ហៅថា «តារាសាគរ»។ តារាសាគរ ជាទីឋានមួយដែលមានទេសភាពស្រស់ស្អាតណាស់។ វាស្ថិតនៅក្បែរសមុទ្រ គឺនៅផ្នែកនិរតីនៃខេត្តកោះកុង។ នៅខាងក្រោយតារាសាគរ មានព្រៃកោងកាងធំជាងគេលំដាប់ទី២នៅលើពិភពលោក។ ម្យ៉ាងទៀត តារាសាគរជាកន្លែងសាកល្បងសម្រាប់ការអភិវឌ្ឍផ្នែកវិនិយោគពហុតំបន់ ដែលក្រុមហ៊ុនធានជីនយូនៀន បានដាក់វិនិយោគទុនតាំងពីឆ្នាំ២០០៨មក។

 

七星海酒店


这里山青水秀,海天一色,

不仅有高大上的法式酒店,

而且有标准的18洞高尔夫球场,

高端的别墅度假村以及令人留恋的海岸餐厅。

នៅតារាសាគរ មានសុទ្ធតែភ្នំដែលគ្របដណ្ដប់ដោយព្រៃឈើ មានទឹកថ្លាឆ្វង់ មេឃនិងសមុទ្រមានពណ៌ខៀវស្រស់ដូចគ្នា។ កន្លែងនេះមិនគ្រាន់តែមានសណ្ឋាគារបែបបារាំងប៉ុណ្ណោះទេ ថែមទាំងមានទីលានវាយកូនគោលស្ដង់ដារមួយកន្លែងដែលមានរន្ធចំនួន១៨ មានផ្ទះវីឡាប្រណីតៗសម្រាប់សម្រាកលម្ហែកាយ មានភោជនីយដ្ឋានឆ្នេរសមុទ្រមួយដែលគួរឱ្យរលឹកនឹកឃើញ។


酒店一隅


酒店游泳池


这里的法式酒店环境幽静,风格典雅。

坐在酒店后面的圆顶大厅里,视野开阔,

不仅可以品茗聊天,还可以瞭望远处的风景。

សណ្ឋាគារបែបបារាំងនោះ មើលទៅមានរចនាបថស្រស់ល្អប្រណីតនិងមានសភាពស្ងប់ស្ងាត់ល្អ។ បើអង្គុយនៅក្នុងសាលមហោស្រពដែលស្ថិតនៅក្រោយសណ្ឋាគារ យើងមិនត្រឹមតែអាចជជែកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងអាចគយគន់មើលទេសភាពដែលនៅឯនាយនោះផង។ 

圆顶大厅


酒店后面是标准的18洞高尔夫球场。

光是坐游览车观光完这里,就需要半个小时。

从高尔夫球场望过去,

看到的是深黄色屋檐的别墅度假村。

នៅក្រោយសណ្ឋាគារ គឺជាទីលានវាយកូនគោលស្តង់ដារមួយ។ បើចង់ជិះឡានមើលទីលាននោះឱ្យសព្វ យើងត្រូវចាយពេលប្រហែលកន្លះម៉ោង។ ប្រសិនបើមើលពីទីលាននោះទៅ យើងនឹងឃើញផ្ទះវីឡាជាច្រើនដែលរំលេចដោយដោយដំបូលប្រក់ក្បឿងពណ៌លឿងទុំ។។

高尔夫球场

别墅度假村


别墅度假村


晚餐去海岸餐厅吃海鲜是一个绝佳的选择。

坐在海边的凉亭上,感受海风习习拂过脸颊,

品尝最新鲜的海鲜,惬意无比。

ការទៅញ៉ាំគ្រឿងសមុទ្រពេលបាយល្ងាចនៅភោជនីយដ្ឋានឆ្នេរសមុទ្រនោះ ជាជម្រើសល្អជាងគេ។ អង្គុយក្នុងតូបលម្ហែកាយដែលមានខ្យល់សមុទ្របក់មក ហើយញ៉ាំគ្រឿសមុទ្រដ៏ឈ្ងុយឆ្ងាញ់ យើងទទួលបានក្ដីរីករាយបំផុត។

海岸餐厅


来七星海,出海垂钓也是不能错过的。

选一个晴朗的日子,包一只小渔船,让船夫小哥带着去到一个海浪相对平静的水域钓鱼。钓完还可以顺路登上国王岛,小哥会帮你把鱼带上岛煮好。国王岛是一个非常原始的小群岛,岛上到处都是热带的水果树,尤以椰青、菠萝蜜为多。

ពេលមកដល់តារាសាគរ ការទៅស្ទូចត្រីជាកម្មវិធីមួយដែលមិនគួរខកខានទេ។ យើងអាចរើសថ្ងៃមួយដែលមានមេឃស្រឡះល្អ ហើយជួលទូកនេសាទមួយដោយឱ្យគេនាំទៅស្ទូចត្រីនៅដែនទឹកដ៏ស្ងប់ស្ងាត់។ ក្រោយពេលស្ទូចត្រី យើងក៏អាចធ្វើដំណើរទៅលេងកោះស្តេចបានដែរ។ អ្នកបើកទូកនឹងជួយចម្អិនត្រីដែលយើងស្ទួចបាននោះ។ កោះស្តេច ជាកោះមួយដែលនៅរក្សាលក្ខណៈដើមច្រើន ហើយនៅទីនោះពោរពេញទៅដោយផ្លែឈើត្រូពិក ជាពិសេសមានដូងនិងខ្នុរជាច្រើន។

出海垂钓


相比其他热门的旅游景点,戈公是一个不错的度假选择地。订一辆小车,来次说走就走的旅行,亲自去体验戈公的阳光、海滩、海鸟、湿地和螃蟹。

បេីប្រៀបធៀបនឹងតំបន់ទេសចរណ៍ដែលជាទីពេញនិយមដទៃទៀត ខេត្តកោះកុងជាកន្លែងមួយដែលគួរឱ្យចង់ទៅទស្សនាបំផុត។  ដោយគ្រាន់តែជួលឡានតូចមួយ យើងក៏អាចធ្វេីដំណេីរកម្សាន្តទៅទីនោះបានដែរ។ ប្រិយមិត្តអាចសាកល្បងដោយខ្លួនឯង ដើម្បីបានឃើញផ្ទាល់ភ្នែកនូវពន្លឺថ្ងៃ ផ្ទៃមេឃពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ បក្សីសមុទ្រ វាលភក់ ព្រៃកោងកាង និងភ្លក់រសជាតិក្តាមសមុទ្រដ៏ឆ្ងាញ់មិនអាចភ្លេចបាន។ 


鸣谢:

វ៉ាន់ វី & ខ័ន




发表
26906人 签到看排名